ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបន្តចុះអនុវត្តការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៤ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសដែលបំរ៉ុងនិងកើតឡើង ឈានដល់មានការកាត់បន្ថយបទល្មើសនៅតាមមូលដ្ឋាន ហើយកម្លាំងនគរបាលយើងបានចុះជួយ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ហើយបានចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន បារីអេឡិចត្រូនិច ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជម្រុញបន្ថែមដល់ពលរដ្ឋដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ និងបានប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ មិនតែប៉ុណ្ណោះបានជួយសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពេលចូល ចេញ ពីសាលារៀន និងនៅតាមទីប្រជុំជននានាក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ផងដែរ ៕