ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចនគរបាលស្រុកកំរៀង រកឃេីញប្រហិតចម្រុះចំនួន​០២ រ​ថ​យន្តខណៈពេលត្រួតពិនិត្យអាវុធ​ ជាតិផ្ទុះតាមដងផ្លូវក្នុងមូលដ្ឋាន

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ២៣និង២០​នាទី នៅ​ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះតាមបណ្ដោយផ្លូវជាតិ​លេខ 57Bចំណុចមុខប៉ុស្តិ៍នគរ បាលរដ្ឋបាលតាក្រីស្ថិតក្នុងភូមិកំប្រង់ឃុំតាក្រី ស្រុកកំ រៀងខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ វេ​ គឹមចត់​អ​ធិការនគរបាលស្រុកកំរៀង​ បាន ពិនិត្យរថយន្តចំនួន០២គ្រឿងដេីម្បីស្វែងរកអាវុធ​ ជាតិផ្ទុះនោះគឺ៖
១-រថយន្តម៉ាកហាមមឺ (Hum​mer)​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-X6472 បើកបរដោយឈ្មោះ ពេជ្រ ចន្ធី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយប៉ោ សង្កាត់ស្វា​យយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង មុខរបរលក់ដូរ(អ្នកបើកបរ)។
២-រថយន្តម៉ាករីវូ (TOYOTA Revo) ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-6336 បើកបរដោយឈ្មោះ ពេជ្រ ពិសី ភេទប្រុស អាយុ​១៩ឆ្នាំ រស់នៅភូមិស្វាយប៉ោសង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង មុខរបរសិស្ស (អ្នក បើកបរ)​ ដែលមានឈ្មោះ ទី សុខ ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយ​មាស ខេត្តកំពត (អ្នករួមដំណេីរ)។

ពេលសមត្ថកិច្ចពិនិត្យលើរថយន្តទាំងពីរគ្រឿងឃើញមានប្រហិតចម្រុះខូចគុណភាពដឹកពេញរថយន្តនោះ។

ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នគរបាលស្រុកកំរៀង បានបញ្ជូនមកការិ យាល័យជំនាញនៅស្នងការដ្ឋាន​ ហេីយការិយាល័យនគរបាល ប្រឆាំ​ងបទល្មេីសសេដ្ឋកិច្ចបានដែលមា​ន​លោកវរសេនីយ៍ឯក​ យី​ យក់សាន​ ជានាយការិយាល័យ​ បាន​រៀបចំបញ្ជូនករណីនេះទៅកាន់មន្រ្តីជំនាញ នៃការិយាល័យផលិតកម្មនិងបសុព្យាបាល មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕