លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងប្រគល់នូវថវិកាសមាគមន៍មិត្តនគរបាលជាតិជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាលដែលបានទទួលមរណ:ភាព
ខេត្តមណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នាវេលាម៉ោង៩និង០០នាទី លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលការងារផែនធនធានមនុស្សបានជួបសំណេះសំណាលសួរសុខទុកនិងប្រគល់ថវិកាសមាគមន៍មិតនគរបាលជាតិ ជូនដល់ក្រុមគ្រួសារ លោកអនុសេនីយ៍ឯក ប្រាស់ ថែតដែលលោកបានទទួលមរណ:ភាព។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិកព្រមទាំងលោក លោកស្រីនាយ នាយរងការិយាល័យផែនការគណនេយ្យ បានធ្វើការប្រគល់និងទទួលថវិកាសមាគមន៍មិត្តនគរបាលជាតិ ជូនដល់ក្រុមគ្រួសារមន្រ្តីនគរដែលគាត់បានទទួលមរណ:ភាព ថវិកាចំនួន ៦០០០០០០ (ប្រាំមួយលានរៀល)។
ក្រោយពីបានធ្វើការប្រគល់និងទទួលនូវថវិកាជូនដល់ក្រុមគ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណ: រួចមកលោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងបានមានប្រសាសន៍ណែនាំនិងសម្តែងការសោកស្តាយចំពោះការបាត់បង់មន្ត្រីនគរបាលក៏ដូចជាកងកម្លាំង១រូបនិងជាសមាជិក ក្នុងក្រុមគ្រួសារនិងបានមានប្រសាសន៍ ផ្តាំផ្ញើរដល់ក្រុមគ្រួសារសូមកាត់ចិត្តទៅនិងទទួលយកថវិកាទាំងនេះយកទៅចាត់ចែងទៅតាមតំរូវការដោះស្រាយជីវភាពគ្រួសារបានមួយគ្រាផងដែរ។
មុននិងបញ្ចប់ក្រុមគ្រួសារនៃសពបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារនិងមិត្តសមាគមន៍នគរបាលជាតិដែលបានបង្កើតឡើងដែលបានជួយដោះស្រាយនូវទុក្ខលំបាកដូចក្នុងពេលនេះនិងសូមអោយ ក្រុមការងារទាំងអស់ជួបតែ ពុទ្ធពរទាំងប្រាំ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពល: កុំបី ឃ្លៀងឃ្លាតឡើយ៕