ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងប្រើប្រាស់គ្រឿងញៀន នៅស្រុកស្រែអំបិល

ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៤០នាទី លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការ បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ និងសម្រួលឲ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល។ នៅក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សុខ ធា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ព្រមទាំងដកហូតបានវត្ថុតាងដូចខាងក្រោម៖
– អាវុធកែច្នៃចំនួនមួយដើម
– ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន
– ទូរសព្ទដៃមួយគ្រឿង ម៉ាកOPPO ។

បច្ចុប្បន្ន កម្លាំជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅផែនការងារប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនិតិវិធីបន្ត។