ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ សហការជាមួយកម្លាំងយោធា ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៨:១០នាទី ថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ​ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។

កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន៦នាក់ អាវុធK54=២ដើម អាវុធAK=៤ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ ផាត​ (នាយប៉ុស្តិ៍ស្ដីទី) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២ វរសេនាតូច៥៣៣ ចំនួន៦នាក់ អាវុធK54=៣ដើម AK=៤ដេីម ដឹកនាំដោយ លោកវរសេនីយ៍ត្រី ម៉ាន់ ថារី (មេបញ្ជាការកងអនុសេនាធំ) រួមនិងកម្លាំងយោធាកងអនុសេនាធំទី១ វរសេនាតូចលេខ១ ចំនួន៥នាក់ អាវុធK54=២ដេីម AK=១ដេីម ដឹកនាំដោយលោកអនុសេនីយ៍ទោ សុឹង សុិត​ (មេបញ្ជាការកងអនុសេនាធំ) បាន​ចេញល្បាតតាមព្រំដែនចាប់ពីចំណុចភូមិសាស្រ្ត ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុក​សំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចភូមិសាស្រ្ត ភូមិចំការល្ហុង​ ឃុំតាស្ដា ស្រុកសំពៅលូន​ ខេត្តបាត់បាត់ដំបង។ ជាលទ្ធផល សភាពការណ៍តាមព្រំដែនក្នុង និងក្រៅភូមិសាស្រ្តមានសភាពស្ងប់ស្ងាត់ធម្មតា កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង១០:២៥នាទី ៕