ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ

ប៉ៃលិន៖  នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណីរវាង(ម៉ូតូនិងម៉ូតូ)នៅលើផ្លូវក្រាលកៅស៊ូ ទិសដៅពីលិចទៅកើត ស្ថិតនៅភូមិទំនប់ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសចំនួន០៣ នាក់ធ្ងន់និងខូចខាតម៉ូតូចំនួន០២ គ្រឿងកម្រិតស្រាល។

ភាគីបង្កឈ្មោះ ទ្បុង ប្រុស ភេទ ប្រុស អាយុ១៥ ឆ្នាំ មុខរបរសិស្ស បេីកម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1V.2650 (រងរបួសឆ្ងន់បាក់ដងកាំបិតបាក់ជើង) មានអ្នករួមដំណើរ ឈ្មោះ ទិត ស្រី ភេទស្រី អាយុ ៥១ ឆ្នាំរស់នៅភូមិទំនប់  ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសឆ្ងន់បាក់ឆ្អឹងដងកាំបិច និងបាក់ជើង)

ភាគីរងគ្រោះឈ្មោះ មឿន ចិត្រ្តា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស បើកម៉ូតូម៉ាកសង់ឌ្រីម សេរី ២០១៧ ឡើង ២០២២ បិទស្កុតពណ៍ស គ្មានផ្លាកលេខ (រងរបួសធ្ងន់)

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯវត្ថុតាងម៉ូតូបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរងចាំការដោះស្រាយទៅតាមនិតិវិធី