ព័ត៌មានក្នុងប្រទេស

ឃាត់ខ្លួនជនសង្ស័យម្នាក់ឯពីបទ គាស់ទម្លុះទា្វរលួចទ្រព្យសម្បត្តិ នៅក្រុងខេមរភូមិន្ទ

ខេត្តកោះកុងនៅថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមករាឆ្នាំ២០២៤កម្លាំងនគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យឈ្មោះញាញ់ ឌី ភេទប្រុសអាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

ពីបទ: គាស់ទម្លុះទ្វារលួចយកទ្រព្យសម្បត្តិកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ។

វត្ថុតាងដកហូត

កន្រ្តៃកាត់ដែកខ្នាតតូចចំនួន០១

ពូថៅចំនួន០១

ម៉ូតូចំនួន០១គ្រឿង

ទូរស័ព្ទ០១គ្រឿង

បច្ចុប្បន្ន ជនសង្ស័យនិងវត្តតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនការិយាល័យជំនាញចាត់ការបន្តតាមនិតិវិធី។