ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបានបុកកិនអ្នកបើកបរម៉ូតូម្នាក់បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៣និង១៧នាទីរំលងអធ្រាត នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៦.៤៧ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកកិនអ្នកបើកបរម៉ូតូ០១គ្រឿងម៉ាកEXCTER ពណ៍លឿង ពាក់ផ្លាកលេខ ភ្នំពេញ 1CG.9609 បើកបរដោយ ឈ្មោះ ឡាក់ ឈុន លីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងដំណើរស្របទិសគ្នា បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូ នៅនឹងកន្លែងកើតហេតុ (រថយន្តបង្ករបានបើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ)។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យវាស់វែង សពរងចាំបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាង ខាងលើបានចាប់យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសេដ្ឋី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕