ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនចំការស្រូវ ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ​ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។

កម្លាំងប៉ុស្តិ៍ព្រំដែនចំការស្រូវ ចំនួន១៤នាក់ អាវុធAK=៩ដើម K54=១ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក រឿន វ៉ាននី (នាយប៉ុស្តិ៍) បានចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពីចំណុចភូមិសាស្ត្រ ភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដល់ចំណុចភូមិសាស្ត្រ ភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ជាលទ្ធផល សភាពការណ៍តាមព្រំដែនក្នុង និងក្រៅភូមិសាស្ត្រមានសភាពស្ងប់ស្ងាត់ធម្មតា កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង១០:៤០នាទី ៕