ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំពិភាក្សាអំពីវិធានការរក្សាទឹកស្អាត សម្រាប់ទុកជូនប្រជាពលរដ្ឋប្រេីប្រាស់នារដូវប្រាំងខាងមុខ

ខេត្តកោះកុងថ្ងៃព្រហស្បតិ៍ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ខែមករា ឆ្នាំ២០២៤លោកស្រីអ៉ីនារីនេតអភិបាលរងនៃគណៈអភិបាលខេត្តកោះកុងបានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវិធានការរក្សាទឹកស្អាត សម្រាប់ទុកជូនប្រជាពលរដ្ឋប្រេីប្រាស់នារដូវប្រាំងខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរលោកស្រីអភិបាលរងខេត្តបានមានប្រសាសន៍ដោយសារនាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលអែលនីណូដែលបានបណ្តាលឱ្យអាកាសធាតុមានភាពក្តៅខ្លាំងក៏ដូចជាបង្កឱ្យមានតំបន់មួយចំនួនប្រឈម នឹងការខ្វះទឹកស្អាតប្រេីប្រាស់ដូចនេះសូមរដ្ឋបាលក្រុងស្រុកឃុំសង្កាត់និងមន្ទីរអង្គភាពធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទឹកនៅតាមមូលដ្ឋានរបស់ខ្លួនក៏ដូចជាបញ្ហាប្រឈមឬក៏តំបន់ដែលខ្វះទឹកស្អាតប្រេីប្រាស់។

បន្ទាប់ពីរដ្ឋបាលក្រុងស្រុកឃុំសង្កាត់និងមន្ទីរ​  ជំនាញបានធ្វេីសេចក្តីរាយការណ៍រួចមកលោកស្រីអភិបាលរងខេត្តបានណែនាំឱ្យរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមមូលដ្ឋានរបស់ខ្លូនឱ្យបានច្បាស់លាស់អំពីតំបន់ដែលប្រឈមនឹងការខ្វះទឹកស្អាតប្រេីប្រាស់ជាពិសេសមន្ទីរជំនាញត្រូវចូលរួមដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា