រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញជូបសំណេះសំណាលជាសិស្សប្រជាប់និទ្ទេស A

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជូបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយឪពុក ម្តាយអាណាព្យាបាល លោកនាយកសាលា និងប្អូនៗសិស្សានុសិស្ស ប្រឡងជាប់និទ្ទេស A នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២២០២៣ ដែលធ្វើនៅភោជនីយដ្ឋានសេវេនប្រាយ (Seven Bright) រាជធានីភ្នំពេញ។ឯកឧត្ដម សួន សុម៉ាលីន បានមានប្រសាសន៍លើកឡើងថា ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់នេះ គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេស និងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេសដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។ ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំជាក់ស្តែង សម្តេចបានណែនាំឲ្យក្រសួងអប់រំ និងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ។ ឯកឧត្តម បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សបន្តវេនទាំងអស់ ត្រូវមើលគំរូសិស្សច្បងដោយត្រូវខិតខំរៀនសូត្រឲ្យបានពូកែ ត្រូវនៅឆ្ងាយពីគ្រឿងញៀន ធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់ខ្លួនទទួលបាន លទ្ធផលល្អ និងចូលរួមថែរក្សាសមិទ្ធផលដែលបានកសាងនាពេលនេះឲ្យបានគង់វង្សយូរអង្វែងទៅមុខបន្តទៀត។ លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អបរំ យុវជន និងកីឡា ខេត្តព្រៃវែង បានឲ្យដឹងថា៖

បេក្ខជាដាក់ពាក្យ ៨០២៤នាក់ ក្នុងនោះស្រី ៤៣៣១នាក់

បេក្ខជនមកប្រឡង ៧៩៦០នាក់ ក្នុងនោះស្រី ៤៣០៦នាក់

បេក្ខជនប្រឡងជាប់ ៦២៧២នាក់ ក្នុងនោះស្រី ៣៦៣២នាក់

បេក្ខជនជាប់និទ្ទេស A ៨៩នាក់ ក្នុងនោះស្រី ៥២នាក់

បេក្ខជនជាប់និទ្ទេស B ៥០១នាក់ ក្នុងនោះស្រី ២៧៩នាក់

បេក្ខជនជាប់និទ្ទេស C ១៣៧៤នាក់ ក្នុងនោះស្រី ៨៨២នាក់

បេក្ខជនជាប់និទ្ទេស D ២១៩៧នាក់ ក្នុងនោះស្រី ១៣០៩នាក់

បេក្ខជនជាប់និទ្ទេស E  ២១១៥នាក់ ក្នុងនោះស្រី ១១១០នាក់

ភាគរយសរុប ៧៩.៧៩% ក្នុងនោះស្រី ៤ក្នុងនោះស្រី ៨៤.៣៥% ៕