ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្រុមការងារនៃស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ចុះពិនិត្យប្រគល់-ទទួល និងបញ្ចប់សុពលភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ចំនួន១១ខ្នង លើ១១ប៉ុស្តិ៍

ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំងក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ទោ សេក សោភា ស្នងការរងដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍ នាយការិយាល័យភស្តុភារ និងនាយការិយាល័យកិច្ចការប៉ុស្តិ៍ ព្រមទាំងសហការី សហការជាមួយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ គឹមស៉ីន តំណាងប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផៃ្ទ និងតំណាងអង្គភាពលទ្ធកម្ម ព្រមទាំងសហការី ចុះពិនិត្យប្រគល់-ទទួល និងបញ្ចប់សុពលភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ចំនួន១១ខ្នង លើ១១ប៉ុស្តិ៍ ស្ថិតក្នុងខេត្តបាត់ដំបង ។

ក្នុងនោះមានក្រុងបាត់ដំបង ១ប៉ុស្តិ៍ ស្រុកឯកភ្នំ ១ប៉ុស្តិ៍ ស្រុកកំរៀង ៣ប៉ុស្តិ៍ ស្រុកភ្នំព្រឹក ១ប៉ុស្តិ៍ ស្រុកសំពៅលូន ២ប៉ុស្តិ៍ ស្រុកសំឡូត ២ប៉ុស្តិ៍ និងស្រុកបវេល ១ប៉ុស្តិ៍។ ក្នុងពិធីប្រគល់-ទទួល លោកឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ផ្តាំផ្ញើរទៅលោកនាយប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ទាំង១១ប៉ុស្តិ៍ ឲ្យជួយថែរក្សា ប្រើប្រាស់អគារប៉ុស្តិ៍ឲ្យបានល្អ សំដៅធានាបើកទ្វារធ្វើសកម្មភាព២៤លើ២៤ម៉ោង អន្តរាគមន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ៕