ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលក្រុងកំពត បានបង្រ្កាបបទល្មើសចែកចាយនិងប្រើប្រាស់គ្រឿងញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យ០១នាក់

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់ណែនាំនិងបញ្ជាយ៉ាងមុឹងម៉ាត់ ពីលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបនូវរាល់បទល្មើស នៅថ្ងៃចន្ទ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង ៣០នាទី កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងកំពត បាន បង្រ្កាបបទល្មើសចែកចាយនិងប្រើប្រាស់គ្រឿងញៀន ០១ ករណី ស្ថិតនៅចំណុចអូរឌុកត្រូម ភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់
១/ឈ្មោះ នាង ផាន់នី ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
ដកហូតវត្ថុតាង ថ្នាំញៀន ០១ កញ្ចប់ ទូរស័ព្ទ០១ គ្រឿង និងម៉ូតូ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំលាំងជំនាញយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕