ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ <<អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការបូកសរុប​សភាពការណ៍ និងលទ្ធផលការអនុវត្តគោលនយោបាយ" ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤>>

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ <<អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤>>

       ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការងារត្រួតពិនិត្យ និងជម្រុញការអនុវត្តគោនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ត អភិសន្តិបណ្ឌិត សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវជាប្រតិភូអមដំណើរគណៈអធិបតី ឯកឧត្តមយស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូចភា អភិបាល នៃគណ:អភិបាលខេត្តតាកែវ និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំរដ្ឋបាលខេត្ត​(អគារច្រកចេញចូលតែមួយ)ជាចុងក្រោយនៃកិច្ចប្រជុំខាងលើ លោកឧត្តមសេនីយ៍ទោស្នងការ បានបន្តចែកសៀវភៅស្តីពីការអនុវត្តការងារនគរបាល និងសហគមន៍ឆ្នាំ២០២៤ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង១០០ផងដែរ៕