ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ សហការជាមួយកម្លាំងយោធា ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ-ចូល ខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ​ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។

កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន៧នាក់ អាវុធK54=៤ដើម អាវុធAK=២ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ ផាត នាយប៉ុស្តិ៍ស្ដីទី សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២ វរសេនាតូច៥៣៣ ចំនួន៤នាក់ អាវុធK54=២ដើម អាវុធAK=២ដេីម ដឹកនាំដោយលោកអនុសេនីយ៍ឯក សុីន សេងអាន មេបញ្ជាការរងកងអនុសេនាធំ រួមនិងកម្លាំងយោធាកងអនុសេនាធំទី១ វរសេនាតូចលេខ១ ចំនួន៤នាក់ អាវុធK54=១ដេីម អាវុធAK=២ដេីម ដឹកនាំដោយលោកអនុសេនីយ៍ទោ សុឹង សុិត មេបញ្ជាការកងអនុសេនាធំ បាន​ចេញល្បាតតាមព្រំដែនចាប់ពីចំណុចភូមិសាស្រ្ត ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុក​សំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចភូមិសាស្រ្ត ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន​ ខេត្តបាត់ដំបង​។ ជាលទ្ធផល តាមព្រំដែនក្នុង និងក្រៅភូមិសាស្រ្តមានសភាពស្ងប់ស្ងាត់ធម្មតា កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង១០:១៥នាទី ៕