ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ប្រើប្រាស់ម៉ាឡែតដែកវាយទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួលធ្ងន់ នៅស្រុករតនមណ្ឌល

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៨ និង៥០នាទី​ នៅចំណុចក្រុមហ៊ុនចិន (ហ្វីនីកអុីនដាសស្ទ្រៀល) ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីប្រើហិង្សាដោយចេតនា (ប្រើប្រាស់ម៉ាឡែតដែក) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ភឹម ភី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំចាត់ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង មុខរបរ កម្មករធ្វើការក្រុមហ៊ុនហ្វីនីកអុីនដាសស្ទ្រៀល បានប្រើប្រាស់ ម៉ាឡែតដែក វាយក្បាល ជនរងគ្រោះ ឈ្មោះ ប៊ុន សួ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិរាមអណ្តើក ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរ ជាកម្មករ ក្រុមហ៊ុនហ្វីនីកអុីនដាសស្ទ្រៀល ជាមួយគ្នា ចំនួន០១ម៉ាឡេត បណ្តាលអោយរងរបួសធ្ងន់ចំសៀតផ្កាខាងស្ដាំ ។

ក្រោយពីបានទទួលបណ្តឹងពីប្រពន្ធជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ ឈ្មោះ ភឹម ភី ភេទប្រុស អាយុ២៩ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌលដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាព ប្រើប្រាស់ម៉ាឡែតដែក វាយលើជនរងគ្រោះចំនួន ០១ម៉ាឡែត ពិតប្រាកដមែន ។ សម្ភារៈដកហូតបានរួមមាន៖
-ម៉ាឡែតដែកប្រវែង ៥០សង់ទីម៉ែត្រ ។

បច្ចុប្បន្ន​ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕