ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារមន្ត្រីនគរបាលទទួលមរណៈភាព

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ ចំនួន៥១នាក់ និងក្រុមគ្រួសារមន្ត្រីនគរបាលទទួលមរណៈភាព ចំនួន០៥នាក់ សរុបទឹកប្រាក់ ចំនួន ៥៣៥,៣៣៧,៥០០៛ (ប្រាំរយសាមសិបប្រាំលាន បីរយសាមសិបសិបប្រាំពីរពាន់ប្រាំរយរៀលគត់) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការនគរបាលខេត្តបាត់ដំបង ។

អញ្ជើញក្នុងពិធីសំណេះសំណាលនេះមានការចូលរួមពីសំណាក់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយការិយាល័យ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ និងអធិការនគរបាលក្រុង-ស្រុក ពាក់ព័ន្ធទាំង១៤ ៕