ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ អមដំណើរ ឯកឧត្តមឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ ចុះសំណេះសំណាលសួរសុខទុក្ខ កងម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១

ប៉ៃលិន៖  ថ្ងៃចន្ទ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៤៥នាទីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អមដំណើរ ឯកឧត្តមឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងជាមេបញ្ជាការរងនគរបាលជាតិប្រចាំទិសទី៤ និងទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ អញ្ជើញ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនកងម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១

អំណោយរួមមាន៖

មី១០កេសធំ

ត្រីខ១០កេសធំ

អង្គរ១០០ការ៉ុង

និងថវិកា ១០.០០០.០០០៛ (ដប់លានរៀល)