ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ឈួន ចាន់ណា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណសំណាល និងចែកសៀវភៅសីសរតនៈជាធម្មទាន ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណសំណាល និងចែកសៀវភៅសីសរតនៈជាធម្មទាន ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នៅវត្តសេដ្ឋី ឃុំសេដ្ឋី។

ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសមាសភាពចូលរួមដូចជា៖
១.មន្ត្រីខុទ្ទការល័យ
២.លោក សាំង វ៉ាន់ នាយករដ្ឋបាលស្តីទី
៣.លោក ឯក វ៉ាននី ប្រធានការិយាល័យអប់រំយុវជននិងកីឡា និងមន្ត្រីការិយាល័យ
៤.លោក ប៊ូ សុធី អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមារភាពសង្គម
៥.លោក ប៊ុល ដារ៉ា អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមារភាពសង្គម
៦.លោក ឃៀង ចិន្តា អនុប្រធានកាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ
៧.លោកមេឃុំ ក្រុមប្រឹក្សាឃុំសេដ្ឋី និងលោកមេភូមិ។
៨.និងលោកគ្រូអ្នកគ្រូ ៕