ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស​ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយ៍ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរៈ៨១៩ ។
លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន ។

១/-នៅវេលាម៉ោង ៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរអន្លក់ ចំនួន ៦នាក់ អាវុធ ០៤ដេីម ដឹកនាំដោយលោកអនុសេនីយ៍ឯក ទិត រដ្ឋ នាយរងប៉ុស្តិ៍សហការជាមួយកម្លាំងសឹករងស្រុកកំរៀង ចំនួន ០៦នាក់ អាវុធ ០៦ដើម ដឹកនាំដោយលោកនាយចំណង់ ណី ចន្ថា មេបញ្ជាការកងអនុសេនាតូចទី២ និងកម្លាំង វរៈ៥៣៣ ចំនួន ០៤នាក់ អាវុធ ៣ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន សំអឿន បានដើរល្បាតពិនិត្យតាមព្រំដែន ក្នុងភូមិសាស្រ្ត លទ្ធផលពិនិត្យ ឃើញថា ពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ ។

២/-នៅវេលាម៉ោង ៨:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូររំដួល ចំនួន០៥នាក់ អាវុធចំនួន៤ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ផេង ណូរ៉ែល នាយរងប៉ុស្តិ៍ បានសហការជាមួយ កម្លាំងសឹករងស្រុកភ្នំព្រឹក ចំនួន ៦នាក់ អាវុធចំនួន០២ដេីម ដឹកនាំដោយលោកនាយចំណង់ លី ចេងលីន មេបញ្ជាការកងអនុសេនាតូចលេខ២ និងកម្លាំងវរៈ៥៣២ ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ចៅ ស៊ុនលី មេបញ្ជាការ បានដើរល្បាតពិនិត្យតាមព្រំដែនក្នុងភូមិសាស្រ្ត លទ្ធផលស្ងប់ស្ងាត់ធម្មតា ៕