ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យ០១នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់៖  ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រតិបត្តិបង្ក្រាបធ្វើឡើងនៅចំណុចផ្លូវថ្មី ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំអន្លង់ត្នោត ប្រទះឃើញជនសង្ស័យជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅចំណុចខាងលើសមត្ថកិច្ចធ្វើការឃាត់ខ្លួន នឹងរកឃើញសារធាតុញៀន ចំនួន១៦កញ្ចប់

លោកអធិការ បានបន្តថា ជនសង្ស័យជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន ឈ្មោះ ឯក សុផល ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិថ្គោលធំ ឃុំ អន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៦កញ្ចប់ ទម្ងន់ ១១,៧៥  ក្រាមថ្លឹងតែសាច់ថ្នាំសុទ្ធ ជញ្ជីងអេឡិចត្រូនិច ចំនួន០១ ថង់ប្លាស្ទិចសម្រាប់រំលែកថ្នាំញៀនមួយចំនួន ឆាំសម្រាប់ចូកថ្នាំញៀនចំនួនមួយ ទូរស័ព្ទដៃចំនួនមួយគ្រឿងសំបកកញ្ចប់បារី សំរាប់ដាក់ថ្នាំញៀនចំនួនមួយ និងម៉ូតូចំនួនមួយគ្រឿង បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជា ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីរៀបចំនិតិវិធីបញ្ជូនបន្តរ