ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ផឹកស្រាស្រវឹងលោតទឹកប្រទ្បាយបណ្តាលអោយស្លាប់បាត់បង់ជីវិត នៅស្រុករុក្ខគិរី

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្នុងទឹកប្រទ្បាយ១៧មេសា ស្ថិតនៅក្រុមទី១០ ភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីលង់ទឹកស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ ម៉ុន មុិ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្រុមទី៥ ភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ តាមការបញ្ជាក់ក្រុមគ្រួសារជនរងគ្រោះអោយដឹងថា ជនរងគ្រោះតែងតែផឹកស្រាស្រវឹងរៀងរាល់ថ្ងៃ និងមានសតិមិនគ្រប់ ។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ម៉ុន មុិ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ។ មូលហេតុដោយសារ ផឹកស្រាស្រវឹងរៀងរាល់ថ្ងៃ និងមានសតិមិនគ្រប់ ទើបបណ្តាលអោយលង់ទឹកស្លាប់ ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕