ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់៖  ជនសង្ស័យ០១នាក់ ត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចបណ្តោយផ្លូវក្រាលកៅស៊ូស្ថិតនៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ នៅប្រសាសន៍ចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលផ្នែកច្បាប់ ពីឯកឧត្តមកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក និងកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិការចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ផាន អឿន ភេទប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់តូច ទម្ងន់ ,៥៥ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ដែកកេះ០១ដើម ទូរស័ព្ទ ០១គ្រឿង និងលុយខ្មែរចំនួន ១៤០០០៛ បន្ទាប់មកកម្លាំងបានបន្តឆែកឆេរលំនៅដ្ឋានជនសង្ស័យស្ថិតនៅភូមិចាយ៉ូវ ឃុំមេទឹក លទ្ធផលដកហូតវត្ថុតាងមាន ប្រដាប់ជក់ ០១កំប្លេអំពូល០១កំណាត់ ថង់រំលែកថ្នាំមួយចំនួន ដែកកេះ ០១ លោកអធិការបានបន្តថា បច្ចុប្បន្នជនស្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញបាននាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញនីតិវិធី