រដ្ឋបាលរាជធានី-ខេត្ត

ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលកាងារថែទាំលក្ខណះផ្លូវប្រចាំ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហួត សារឹមអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងគណកម្មាធិការអន្តរក្រសួងរួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យនិងវាយតម្លៃការប្រគល់ទទួលកាងារថែទាំលក្ខណះផ្លូវប្រចាំ សម្រេចបាន១០០% ជំហានទី២ ឆ្នាំ២០២៣ ចំនួន២២ខ្សែ ប្រវែងសរុប ១០៩.៥២ គីឡូម៉ែត្រ ក្រាលដោយខ្សាច់ស ក្គ្គ្រួសក្រហម គ្រួសភ្នំបាសិទ្ធ និងខ្សាច់ភ្នំឈើកាច់ ស្មើនិង១៩ឃុំ ក្នុងស្រុកកណ្តាលស្ទឹងស្រុកខ្សាច់កណ្តាល ស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកលើកដែក និងស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងឱកាសចុះពិនិត្យ និងប្រគល់ទទួលនាពេលនេះ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ៖ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងឯកឧត្តមផ្ទាល់ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំលក្ខណះផ្លូវប្រចាំក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺដើម្បីពិនិត្យលើការថែទាំផ្លូវអោយមានគុណភាព និងប្រសិទ្ធភាព។ ក្នុងឱកាសនោះឯកឧត្តម ហួត សារឹម បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកលោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានសហការ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ឯកឧត្តមបានបន្ថែមថា៖ ការចុះពិនិត្យការប្រគល់ទទួលការថែទាំលក្ខណៈជាប្រចាំដល់មន្ទីរអភិវឌ្ឍន៍ជនបទនាពេលនេះពីព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ សិស្សានុសិស្សទៅសាលារៀន ប្រជាពលរដ្ឋទៅរកសេវានានាពិសេសស្ត្រីមានផ្ទៃពោះទៅរកសេវាសុខាភិបាល និងប្រកបរបររកស៊ីក៏ដូចជាដឹកជញ្ជូនកសិផលដំណាំកសិកម្មផ្សេងៗផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាន៍ ឱ្យប្រជាជនដែលធ្វើចរាចរលើផ្លូវនេះ ចូលរួមថែរក្សាផ្លូវ ឱ្យល្អប្រសើរដោយមិនត្រូវដឹកលើសទម្ងន់ មិនត្រូវចាក់ដីឱ្យខ្ពស់ជាងផ្លូវទេ និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។ ជាលទ្ធផលគណៈកម្មាធិការអន្តរក្រសួងបានសម្រេចឯកភាពទទួលយក ១០០% សម្រាប់ការងារថែទាំផ្លូវប្រចាំ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ៕