ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិតជាសំណាងមួយក្នុង១.០០០គ្រោះថ្នាក់ ខណៈកំពុងភ្ជួរដីដាំដំឡូងមីប្រទះឃើញមីនតោនកប់ត្រួតគ្នា២គ្រាប់ក្នុងដី

បន្ទាយមានជ័យ ៖ ពិតជាសំណាងមួយក្នុង១.០០០គ្រោះថ្នាក់មែនប្រជពលរដ្ឋ០១នាក់ខណៈកំពុងតែភ្ជួរដីស្រែដើម្បីដាំដំឡូងមីក៏ប្រទះឃើញគ្រាប់មីនតោនចំនួន២គ្រាប់កប់ជាន់លើគ្នា សំណាងល្អមិនផ្ទុះ ។ ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ នៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ប្រជាពលរដ្ឋដែលប្រទះឃើញ្រាប់មីននោះឈ្មោះ បេង សេន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ជារៀងរាល់ឆ្នាំគាត់តែងភ្ជួរដីស្រែ មីនៅចំណុចខាងលិចឈៀងខាងត្បូងភូមិទ័ពសៀម ឃុំស្លក្រាមប្រហែល១៥០ម៉ែត្រ ដើម្បីដាំដំឡូងមី ។ ប៉ុន្តែឆ្នាំនេះពេលគាត់ កំពុងតែភ្ជួរក៏ប្រទះឃើញគ្រាប់មីនតោនដាក់កប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាមដាក់ត្រួតលើគ្នាចំនួន២គ្រាប់ ក្នុងដីស្រែរបស់គាត់ រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលចុះទៅពិនិត្យនៅកន្លែង ហើយភ្លាមៗនោះនគរបាលប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍បន្តទៅមន្ត្រីអង្គការហេឡួត្រាសដ៍ដើម្បីយកទៅកំទេចចោលផងដែរ៕