ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅសាលាបឋមសិក្សាក្រាំងលាវ ស្ថិតក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ព្រះ​គ្រូសីលឧត្តមវង្សា​ សុត​ សុឡាង ព្រះចៅអធិការវត្តបល្ល័ង្ករង្សី ហៅក្រាំងលាវ បាននិមន្តចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាបឋមសិក្សាក្រាំងលាវ ស្ថិតក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រុម​ប្រឹក្សា​ឃុំ​ក្រាំង​លាវ លោក​មេភូមិបឹងវែង លោក​គ្រូ​ និង​អ្នក​គ្រូ​ ទាំង​ពីសាលាមានសាលាបឋមសិក្សា​ក្រាំង​លាវ និងអនុវិទ្យាល័យ​ក្រាំង​លាវ ចូលរួមកម្មវិធី រួម​ទាំង​អាណាព្យាបាល​ សិស្ស​ចូល​រួមផងដែល។

សម្ភារៈដែលបានចូល​រួម​ឧបត្ថម្ភ​ មាន​វត្តចំនួន ២គី (វត្ត​បល្ល័ង្ក​រង្សី​ហៅ​វត្ត​ក្រាំង​លាវ​ និង​ចន្ទជោប្បនារាម​ហៅវត្តតាសុត) រួមមាន៖ សៀវភៅចំនួន ៣០០ក្បាល បុិច ២០០ដេីម ទឹក​ត្រី​១០យួរ ខ្ទឹម ១០គីឡូ ស្ករ​សរ ចំនួន ១០គីឡូ​ក្រាម និងថវិកា​ ឧបត្ថម្ភ​សាលាបឋមសិក្សា​ក្រាំង​លាវ ចំនួន ១០មុឺនរៀល ថវិកា​ ឧបត្ថម្ភ​អនុវិទ្យាល័យ​ក្រាំង​លាវ ចំនួន ១០មុឺនរៀល​។

ព្រះ​គ្រូសីលឧត្តមវង្សា​ សុត​ សុឡាង ព្រះចៅអធិការវត្តបល្ល័ង្ករង្សី ហៅក្រាំងលាវបានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ចេះធ្វើការស្រាវជ្រាវមេរៀនផ្សេងៗ ធ្វើខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ព្រមទាំងស្រូបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូដែលខំបង្ហាត់បង្រៀន ផងដែរ ព្រមទាំងមាតាបិតាសិស្សត្រូវចូលរួមជំរុញកូនៗឲ្យរៀនសូត្រទាំងនៅសាលារៀន និងនៅផ្ទះ ៕