ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៍ ចុះល្បាតត្រួតពិនិត្យបច្ចេកទេស រថយន្ដ ដើម្បីបង្ការបទល្មើសគ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៍ ដឹកនាំដោយលោកវរៈសេនីយ៍ទោ ប៉ែន មិថុនា ឋានៈអធិការរង ដឹកនាំកម្លាំងល្បាតត្រួតពិនិត្យបច្ចេកទេស រថយន្ដ ដើម្បីបង្ការបទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែ្រត១០២ដល់គីឡូម៉ែត្រ ១២៩ បានអប់រំអ្នកបើកបរម៉ូតូ អ្នកបើកបររថយន្ដធុនធ្ងន់ចំនួន២នាក់ រថយន្ដ២គ្រឿង រថយន្តបំពាក់ភ្លើងបន្ថែមខុសលក្ខណៈបច្ចេកទេស១គ្រឿង និងរថយន្តផ្ទុកមនុស្សលើដំបូលរថយន្ត១គ្រឿង ៕