ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គិភ័យបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ខ្នង នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ថ្ងៃអាទិត្យ ១៤កើត ខែកត្តិត ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង២០នាទី នៅត្រង់ចំណុច ក្រុមទី១០ ភូមិ ស្លាកែត សង្កាត់ ស្លាកែត ក្រុង បាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះផ្ទះចំនួន ០៣ខ្នង៖
១.ឈ្មោះ រី ចន្ធី ភេទ ស្រី អាយុ ៥៥ ឆ្នាំ
-ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើ ថ្មក្រោម ដំបូងស័ង្កសី សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និង ម៉ូតូសង់កូរ៉េ ចំនួន ១គ្រឿង។
២.ឈ្មោះ សម សុស្ថាបនា ភេទ ប្រុស អាយុ ៤២ ឆ្នាំ
-ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើ ថ្មក្រោម ដំបូងស័ង្កសី និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។
៣.ឈ្មោះ ម៉ី ម៉ៃ ភេទ ស្រី អាយុ ៦៥ ឆ្នាំ
-ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើ ដំបូងស័ង្កសី(ឆេះរោលប្រមាណ១០%)។
+បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៣ឡាន។
+មូលហេតុ ឆ្លងចរន្តអគ្គិសនី ៕