ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស​ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរៈ៨១៩ ។
លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន និងដឹកនាំកម្លាំងចុះសួរសុខទុក្ខមន្រ្តីមានជំងឺ ៖
១-នៅវេលាម៉ោង ០៨:០០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលអូរអន្លក់ ចំនួន ០៨នាក់ អាវុធវែង ០៧ដេីម បានដើរល្បាតតាមព្រំដែន ក្នុងភូមិសាស្រ្ត ពិនិត្យឃើញថា ពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ បានបញ្ចប់នៅវេលាម៉ោង ១០:០០ នាទីថ្ងៃដដែល។
២-នៅវេលាម៉ោង ០៨:០០ នាទី កម្លាំងប៉ុស្ដិ៍នគរបាលអូរដាចំនួន ៤នាក់ អាវុធវែង ៣ដើម  ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្ដើង ខាន់  នាយរងប៉ុស្ដិ៍ បានសហការជាមួយកម្លាំងយោធា កងល្បាតទី៤ ចំនួន ៣នាក់ ដឹកនាំដោយ លោក ភុន ផាត នាយចំណង់ និង វរៈ៥៣៤ ចំនួន ២នាក់ អាវុធ ២ដើម ដឹកនាំដោយលោកអនុសេនីយ៍ទោ ណុប តឿ បានដើរល្បាតពិនិត្យពំដែនក្នុងភូមិសាស្រ្ត ឃើញថា សភាពការណ៍ស្ងប់ស្ងាត់ធម្មតា បានបញ្ចប់នៅវេលា១០ៈ០០ នាទីថ្ងៃដដែល ៕