ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរងបាននាំយកទេយ្យទាននិងបច្ច័យចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តមណ្ឌ​ល​ជលសាមហាសែនជ័យ​(ហៅវត្តជីមាត )និងវត្តស្រែជ្រៃ​ស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖  នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក .. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងលោកឧត្តសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ លោកវរសេនីយ៍ឯក ចំរើន ភារុណ ស្នងការរង លោកវរសេនីយ៍ឯក តាត់ យ៉េន លោកវរសេនីយ៍ទោ អ៊ន ប៊ុនធូ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦២១ និងលោក យ៉ម ហ៊ុនអេង អធិការនគរបាល ស្រុកកោះញែកបាននាំយបច្ច័យចូលរួមក្នុងបុណ្យកឋិនទានសាមគ្គី (នៅវត្តជីមាត និង វត្តស្រែជ្រៃ) លោកអធិការរង ស្រុកកោះញែកបាននាំយកបច្ច័យរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានយកបច្ច័យចូលរួមក្នុងបុណ្យកឋិនទានមានដូចខាងក្រោម។

. បច្ច័យសរុប ចំនួន ៩០០,០០០   (បួនលានកៅសិបម៉ឺនរៀល)

.  ទឹកផ្លែឈើ ចំនួន៧កេះ

. ទឹកបរិសុទ្ធចំនួន ៤៣ យួរ មី ១កេះ

ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ព្រមទាំងលោក ឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងក៏បានប្រគេននូវទេយ្យទាននិងបច្ច័ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន០៣ខែ និងចូលរួមជាបច្ច័យក្នុងអង្គកឋិនទានសាមគ្គី ទាំងពីរវត្តខាងលើនេះ ដើម្បីយ បច្ច័យទាំងនោះទៅកសាងក្នុងទីអាវត្តនិមួយៗ ទៅតាមផ្លូវព្រះពុទ្ធសាសនា