រដ្ឋបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងអញ្ជើញចូលរួមក្នុងកិច្ចផ្ស​ព្វ​ផ្សាយគោលការណ៍ ណែនាំពាក់ ព័ន្ធនានានិង​ស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគីរី៖  នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែកក្តិក ឆ្នាំថោះ បញ្ចាស័ក.. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ចិកាឆ្នាំ២០២៣លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងតំណាងដ៍ខ្ពស់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ ពាក់ព័ន្ធនានានិងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តមណ្ឌលគិរីនិងលោក ឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលការងារ ប្រឆាំងគ្រឿងញៀននៃស្នងកានគរបាលខេត្តមណ្ឌលគិរីនិងមានការអញ្ចើញចូលរួមពីលោកនាយ ការិយាល័យប្រឆាំងគ្រឿងញៀននិងមន្រ្តីនគរបាល ក្រោមឱវ៉ាទព្រមទាំងលោកមេបញ្ជាការវរសនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោកមេបញ្ជការរងកងរាជអាវុធហត្ថទទួលការងារ បទល្មើសគ្រឿងញៀនលោកអភិបាលក្រុងស្រុកទាំងប្រាំ លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំសង្កាត់ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនោះដែរ។    

កិច្ចប្រជុំនេះបានប្រព្រឹត្ត ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តនាយឧត្តមសេនីយ៍ ម៉ក់ជីតូ  អគ្គស្នការរងនគរបាលជាតិនិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងគណះប្រតិភូដែលជាក្រុមការងារអមដំណើរព្រមទាំងឯកឧត្តម ចាន់ រតនា អភិបាលរងនៃគណអភិបាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។

ស្ថិតក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ ឯកឧត្ដមនាយឧត្តមសេនីយ៍  ម៉ក់ជីតូ បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីចាត់វិធានការដោះស្រាឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលដ្ឋតាមមូលដ្ឋាន ត្រូវ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវទិសស្លោក «៣កុំ រាយការណ៍» មានន័យថា កុំពាក់ព័ន្ធ, កុំអន្ដរាគមន៍, កុំលើកលែង។ សាធារណៈជនត្រូវរាយការណ៍ ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀនជូនសមត្ថកិច្ច។

ទន្ទឹមគ្នានោះផងដែរឯកឧត្ដមនាយឧត្តមសេនីយ៍ បានធ្វើការណែនាំដល់មន្រ្តីអនុវត្តច្បាប់គ្រឿងញៀន ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែម លើការងារតាមដាន​ ស៊េីបអង្កេតស្រាវជ្រាវ និងបង្រ្កាបបទល្មើសទាក់ទងនឹងគ្រឿងញៀន ជាពិសេស ការទប់ស្កាត់ ការបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀន ខុសច្បាប់។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍  ក៏បានបញ្ជាក់ជូនពីទិសដៅការងារអាទិភាព ចំនួន ៥ចំណុចដែលមាន រួមមាន៖

ទី១៖ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែទូលំទូលាយ

ទី២៖ ការត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឲ្យបានច្បាស់លាស់។

ទី៣៖ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀន មកប្រទេសកម្ពុជា

ទី៤៖ បន្ដខិតខំទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន 

ទី៥៖ ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។

ឯកឧត្ដម​ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាកិច្ចការដែលយេីងត្រូវចូលរួមទាំងអស់គ្នារួមគិតរួមធ្វេីនិងរួមទទួលខុសត្រូវរៀងៗខ្លួនស្របតាមយុទ្ធសាស្ត្រពហុវិស័យ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ក់ជីតូក៏បញ្ជាក់បន្ថែមនិងស្នេីសុំឲ្យអាជ្ញាធរខេត្តត្រូវម្ចាស់ការ ដឹកនាំអនុវត្តនូវសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យសកម្មថែមទៀតដោយត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព;​ យន្តការភូមិឃុំសង្កាត់គ្មានគ្រឿងញៀននិងយកចិត្តទុកដាក់ពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែន(BLO)​ ព្រមទាំងចូលរួមក្នុងការងារប្រឆាំងការសម្អាតប្រាក់ផងដែរ៕