ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

នគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តបាត់​ដំ​បងករណីគ្រឿងញៀន

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ​វេលាម៉ោង១៣ និង១៥នាទី ស្ថិតនៅចំណុចក្រុមទី០៥ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់​ដំ​បង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សា​ត​ គឹម​សាន​ ស្នងការនៃស្នង​ការ​ដ្ឋាន​នគរបាលខេត្តបាត់ ដំបង​និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿង​ញៀន​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាល​ ស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងអធិ​ការដ្ឋាននគរបាលស្រុក ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧៩៧ ដប.ចខ ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០​២៣ របស់លោក ឆែ វីរៈ ចៅ​ក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ០១ ករណី ដែលក្នុងកិច្ចប្រតិបត្តិការនេះចាប់ខ្លួនជនត្រូវចោទបានចំនួន ០១នាក់ឈ្មោះ ធឿន ប៊ុថន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំ ណុចក្រុមទី០៧ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែសី​ហា ឆ្នាំ២០២៣។

បច្ចុប្បនជនត្រូវចោទត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន​ នៅអធិការដ្ឋាននគ​រ​បាលស្រុក ដើម្បីរៀបចំបញ្ជូនមកផែនជំនាញអនុត្តតាមនីតិវិធី ៕