ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ  ប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ១០រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស​ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយ៍ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរៈ៨១៩ ។

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន ៖
១-ថ្ងៃទី០៨.១១.២០២៣ វេលាម៉ោង ០៩:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលតាសែន ចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក អេង ង៉ែត នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងវរៈ៥៣៤ ចំនួន ៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ មាន ចានពៅ មេបញ្ជាការរង(គ គ្រាំទ្រ) និងកម្លាំងផ្នែកសឹករងស្រុកកំរៀង ចំនួន ៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី អួត ធេង មេបញ្ជាការកងអនុសេនាធំទី១ បានធ្វើការណាត់ជួបជាមួយភាគីទាហានឈុតខ្មៅថៃចំនួនចំនួន ៧នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ ណាក់ ស័ក មេបញ្ជាការកងអនុសេនាតូចគាំទ្រ(ប្រចាំនៅចំណុចអូរតាដាំ)។
បានណាត់ជួបនៅគោលដៅដើមពុទ្រា ស្ថិតក្នុងភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ខ្លឹមសារ៖ ពង្រឹងកិច្ចសហប្រតិបត្តិការល្អ សហការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទនិងផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមកទាន់ពេល  ការពិភាក្សាបានបញ្ចប់នៅវេលាម៉ោង១០:០០នាទី ថ្ងៃដដែល។

ល្បាត២លើក៖
១-ថ្ងៃទី០៨.១១.២០២៣ វេលាម៉ោង ០៨:០០នាទី កម្លាំងប៉ុស្តិ៍នករបាលអួរអន្លក់ ចំនួន ០៦នាក់ អាវុធ ៦ដេីម ខ្លី១ដេីម លោកអនុសេនីយ៍ឯក ង៉ែន ឆេង នាយរងប៉ុស្ដិ៍​ បានសហការជាមួយកម្លាំងកងពលលេខ ៥៣ ចំនួន ៤នាក់ អាវុធវែង១ដើម ដឹកនាំដោយលោកនាយចំណង់ ឆៃ ភីរ៉ាក់ មេបញ្ជាការរងកងអនុសេនាធំទី២ បានដើរល្បាតតាមព្រំដែន ចាប់ពីចំណុច(គោលដៅស៊ុនសែន) ចាប់ដៃជាមួយកម្លាំងប៉ុស្តិ៍នគរបាលអូររំដួល ពិនិត្យឃើញថាសភាពការណ៍ស្ងាត់ បានបញ្ចប់នៅវេលាម៉ោង ១០:៣០ នាទីថ្ងៃដដែល។

២-ថ្ងៃទី០៨.១១.២០២៣ វេលាម៉ោង០៨:៣០ នាទីព្រឹក​ កម្លាំងប៉ុស្តិ៍នគរបាលអូររំដួល ចំនួន ៧នាក់ អាវុធចំនួន ០៥ដេីម​​ ដឹកនាំដោយលោកអនុសេនីយ៍ឯក​ ហន​ រដ្ឋា​ និង លោកអនុសេនីយ៍ទោ​ គ្រី​ សុវណ្ណា​ នាយរងប៉ុស្តិ៍ បានសហការជាមួយកម្លាំងសឹករងស្រុកភ្នំព្រឹក​ ចំនួន ០​៤នាក់​ អាវុធចំនួន០៣ដេីម​ ដឹកនាំដោយលោកអនុសេនីយ៍ឯក​ សំ​ ពិសិដ្ឋ​ មេបញ្ជាការរងកងអនុសេនាធំ​លេខ០១​​ និងកម្លាំងកងពល៥៣ ចំនួន ០២នាក់​ អាវុធ ០១ដេីម​​ ដឹកនាំដោយលោកអនុសេនីយ៍ទោ​ ហឿង​ ប៊ុនថេង​ មេបញ្ជាការរងកងអនុសេនាធំស៊េីបការ​ បាន​ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ចាប់ពីចំណុច (ខ៣ចាស់)​ ដល់ចំណុច ចាប់ដៃជាមួយកម្លាំងប៉ុស្តិ៍នគរបាលអូរអន្លក់ បានបញ្ចប់វេលាម៉ោង ១០:៣០នាទីថ្ងៃដដែល លទ្ធផលស្ងប់ស្ងាត់ធម្មតា ៕