ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ អមដំណើរ ឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការស្ដីទី បានចូលរួមអមដំណើរ ឯកឧត្តម សុី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យតេជោសែន សំរោង ៕

នៅទូទាំងខេត្តឧត្តរមានជ័យ ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំទីតាំងចំនួន២ និងចែកចេញជា ០៣ មណ្ឌលប្រឡង នៅតាមគោលដៅនីមួយៗកងកម្លាំងនគរបាលខេត្តឧត្ដរមានជ័យ បានយកចិត្តទុកដាក់ ក្នុងការការពារ សន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដោយភាពទទួលខុសត្រូវខ្ពស់ សូមជូនពរដល់ប្អូនៗសិស្សានុសិស្ស ដែលបានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣នេះប្រលងជាប់គ្រប់ៗគ្នា សូមទទួលបានជោគជ័យ បាននិទ្ទេសល្អប្រសើរគ្រប់ៗគ្នា។