ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីអបអរសាទរខួប ១ឆ្នាំ ការបើកឱ្យដំណើរការជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅនៅស្ថានីយទូទាត់ប្រាក់ទី១ “ភ្នំពេញ”

នារសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម កែវ ពៅ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានចូលរួមពិធីអបអរសាទរខួប ១ឆ្នាំ ការបើកឱ្យដំណើរការជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅនៅស្ថានីយទូទាត់ប្រាក់ទី១ “ភ្នំពេញ” ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿន សម្រេចបន្តរក្សាតម្លៃដដែល១ឆ្នាំទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និង ANPR និងរក្សាតម្លៃដដែលរយៈពេល៦ខែ សម្រាប់អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ ដើម្បីជាការអបអរសាទរខួបឆ្នាំទី១ របស់ផ្លូវល្បឿនលឿនដំបូងបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជា។

ពិធីប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការាជរដ្ឋាភិបាល អភិបាលនៃគណៈអភិបាល រាជធានី-ខេត្តពាក់ព័ន្ធ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុមហ៊ុនCRBC ថ្នាក់ដឹកនាំក្រុមហ៊ុនផ្លូវល្បឿនលឿនPPSHV ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ២.០០០ នាក់ ៕