ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញចូលរួមពិធី “ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៨-០០៩ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ

ខេត្តតាកែវនាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវមានរៀបចំពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៨០០៩ស.. របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។

     

     ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងលោកនាយការិយាល័យជំនាញទាំង៣២លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារសេនាធិការគ្រឿងញៀន សណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ និងសន្តិសុខ នៃអធិការដ្ឋានគរបាលក្រុងស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍សរុបចំនួន២៤៥នាក់ ស្រី ០១នាក់។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ត្រី ម៉ក់ ង៉ែតសុវណ្ណរ៉ា នាយរងការិយាល័យសរុបផែនការ អានរបាយការណ៍ស្វាគមន៍ប្រចាំខែតុលា និងលើកទិសដៅអនុវត្តន៍ការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៣ ជូនអង្គពិធីជ្រាប។ បន្ទប់មកលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ផែនការងារសេនាធិការ ឡើងអានផែនការផ្សព្វផ្សាយសេចក្តីណែនាំលេខ(០០៨០០៩)....របស់អគ្គស្នងការនគរបាលជាតិ និងផែនការ ការពាររបស់រដ្ឋបាលខេត្តតាកែវលេខ(០៣៦)...ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរក្សារបៀបរៀបរយ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២ ២០២៣ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៣ ជូនគណៈធិបតីជ្រាបរួចមក។

     លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានមតិពាក់ព័ន្ធណែនាំរួមក្នុងឱកាសនោះ ព្រមទាំងពាំនាំនូវប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ផ្តាំផ្ញេី ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោក ឧត្តមសេនីយ៍ទោ ស្នងការផ្ទាល់សូមធ្វើការកោតសរសេីរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនាពេលកន្លងមកបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត និងអនុវត្តឲ្យបានយ៉ាងសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ពង្រឹងប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃគ្រប់បណ្តាអង្គភាព ក៏ដូចជាផែនទាំង១៣ ត្រូវផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងវិន័យលេខៈ០០៦ របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រៀមកម្លាំងប្រចាំការជានិច្ច២៤ម៉ោងលើ២៤ម៉ោងចេញល្បាតចល័តក្នុងមូលដ្ឋាន ដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ បន្តផ្សព្វផ្សាយតាមវេទិការសាធារណៈ ស្តីពីបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បន្តស្រាវជ្រាវទីតាំងបញ្ចាំទាំងឡាយណាដែលមានច្បាប់ និងអត់ច្បាប់ ត្រូវក្តាប់មុខសញ្ញាចាស់ ថ្មីទើបចេញពីពន្ធនាគាខេត្តទៅរស់នៅមូលដ្ឋានវិញ និងការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បន្តជម្រុញលើកកំពស់មន្រ្តីនគរបាលគ្រប់រូបដែលខិតខំប្រឹងប្រែងធ្វើការងារកន្លងមកមានស្នាដៃល្អ ត្រូវតែលើកចិត្តផ្តល់ជារង្វាន់ លិខិតសរសើរប័ណ្ណសរសើរ ឋានន្តរស័ក្តិ ឋានៈតួនាទីផងដែរ៕