ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ឌឹម សុទ្ធ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកម្ម

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះបញ្ច ស័កព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិឆ្ឆិកាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនធនធានមនុស្ស ជាតំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ឌឹម សុទ្ធ នាយរងការិយាល័យប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកម្ម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការរង បាននាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់លោកវរសេនីយ៍ ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាលរបួសផងដែរ ៕