ព័ត៌មានក្នុងប្រទេស

ឃាត់ខ្លួនមុខសញ្ញាដែលបានវាយសម្លាប់សត្វឈ្លុស០១ក្បាល​ បណ្តាលឲ្យងាប់​ នៅចំណុចឆ្នេរកុកហាវ​ ស្ថិតក្នុងឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​

ខេត្តកោះកុងថ្ងៃពុធ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នៅវេលាម៉ោង១៦:៤០នាទីល្ងាចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះតាន់ អូខុង ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខក្រុមហ៊ុនឡុងបេមានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិពាមកាយឃុំកោះស្តេចស្រុកគិរីសាគរខេត្តកោះកុងពីបទវាយសម្លាប់សត្វឈ្លុស០១ក្បាលបណ្តាលឲ្យងាប់នៅចំណុចឆ្នេរកុកហាវស្ថិតក្នុងឃុំកោះស្តេចស្រុកគិរីសាគរកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣

បច្ចុប្បន្នមុខសញ្ញាសង្ស័យខាងលើការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី។