ព័ត៌មានក្នុងប្រទេស

ឃាត់ខ្លួនមុខសញ្ញាដែលបានវាយសម្លាប់សត្វឈ្លុស០១ក្បាល​ បណ្តាលឲ្យងាប់​ នៅចំណុចឆ្នេរកុកហាវ​ ស្ថិតក្នុងឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​

ខេត្តកោះកុង​៖​ ថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​ នៅវេលាម៉ោង​ ១៦:៤០​ នាទី​ល្ងាច​ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ​ តាន់ អូខុង ភេទប្រុស​ អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរសន្តិសុខក្រុមហ៊ុនឡុងបេ​ មាន​ទីលំនៅ​បច្ចុប្បន្នស្នាក់នៅភូមិពាមកាយឃុំកោះស្តេចស្រុកគិរីសាគរខេត្តកោះកុង​ ពីបទ​ វាយសម្លាប់សត្វឈ្លុស០១ក្បាល​ បណ្តាលឲ្យងាប់​ នៅចំណុចឆ្នេរកុកហាវ​ ស្ថិតក្នុងឃុំកោះស្តេច​ ស្រុកគិរីសាគរ​ កាលពីថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២៣​ ។
បច្ចុប្បន្ន​ មុខសញ្ញាសង្ស័យខាងលើ​ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ កំពុងកសាងសំណុំរឿងទៅតាមនីតិវិធី។