ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ក៏ដូចជាកាត់បន្ថយបទល្មើសតាមមូលដ្ឋាន កម្លាំងបានចុះសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពេលចូល ចេញ ពីសាលារៀន។

កម្លាំងរបស់យើងក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជម្រុញបន្ថែមដល់ពលរដ្ឋដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ និងបានប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ ៕