ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះបញ្ច ស័កព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិឆ្ឆិកាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបាត់ដំបង ។

ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ៕