រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តព្រៃវែង រៀបចំពីធីបូងសួងសុំសេក្តីសុខចម្រើនក្នុងឱកាសប្រារព្ធពិធីប្រណាំងទូក ង នៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជុំទាវ ជុន ប៉ូរ៉ានី រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំងបាន ប្ររព្ធពិធីក្រុងពលី ដើម្បីសុំនូវសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក្នុងពិធីប្រណាំងទូកដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨២៩ ខែតុលាឆ្នាំ២០២៣ ខាងមុខនេះ។ ការប្រារព្ធពិធី ប្រណាំងទូក រយៈពេល ថ្ងៃនៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះគឺធ្វើឡើងដើម្បីបង្កលក្ខណៈភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ជាពិសេសដើម្បីអបអរ ពិធីបុណ្យ អុំទូកអកអំបុក សំពះព្រះខែនៅពេលខាងមុខ។ ក្នុងឱកាសនៃ ការប្រារព្ធពិធីប្រណាំងទូក នៅក្នុងខេត្តព្រៃវែងនេះ ក៏មាន ការប្រគុំតន្ត្រី បាញ់កាំជ្រួច និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលគាត់មកចូលរួមលេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូក នៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ។ ក្នុងនោះដែរ រដ្ឋបាលខេត្ត សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូកនៅក្នុងខេត្តព្រៃវែង ប្រកបដោយបរិយាកាសសប្បាយរីករាយ ៕