ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ៨កើត ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស​ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា  ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី  ស្នងការរងទទួលដឹកនាំវរ:៨១៩ ។
លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន ៖

១- នៅវេលាម៉ោង ០៩:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលសិប្បកម្ម ចំនួន ៥នាក់  អាវុធចំនួន ៤ដើម (ខ្លី១ដើម) ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុំ ជីវាំង នាយប៉ុស្តិ៍ សហការជាមួយកម្លាំងសឹករងស្រុកភ្នំព្រឹក ចំនួន ២នាក់ អាវុធចំនួន ១ដើម ដឹកនាំដោយលោកអនុសេនីយ៍ត្រី លី ចេងលីន មេបញ្ជាការខ២ និងកម្លាំងវរៈ៥៣២ ចំនួន ២នាក់ អាវុធខ្លីK54 ចំនួន១ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ភួង សុភាព មេបញ្ជាការគ១ បានដើរល្បាតពីគោលដៅចម្ការស្វាយ ដល់ ចំណុចព្រំប្រទល់ប៉ុស្តិ៍អូររំដួល បានបញ្ចប់ត្រឹមម៉ោង១០:២០នាទីថ្ងៃដដែល លទ្ធផលស្ងប់ស្ងាត់ធម្មតា ៕