ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលក្រុងបាត់ដំបង បង្រ្កាបឃាត់ខ្លួ​នមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់០៦នាក់អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ ​នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស​ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ២ករណីផ្សេងគ្នា​ ក្នុងបទល្មើសជាក់ស្តែង ។

កិច្ចប្រតិបត្តិការទី១ វេលាម៉ោង១៦និង០០នាទី នៅចំណុចក្រុមទី៨ ភូមិដំណាក់ហ្លូង សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក​ ចែកចាយ​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់
១.ឈ្មោះ យ៉ន សេរីមង្គល ហៅ កណ្ដុរ ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ហ្លូង សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២.ឈ្មោះ សុខ ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដំណាក់ហ្លូង សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣.ឈ្មោះស៊ុត សុីថូត ហៅ ទុត ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ហ្លូង សង្ដាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៤.ឈ្មោះ តូច ចំរ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ហ្លូង សង្ដាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៥.ឈ្មោះ ភួង សុភ័ក្រ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ហ្លូង សង្ដាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ជញ្ជីងថ្លឹងថ្នាំញៀនលក់ចំនួន០១
-ទូរសព្ទដៃចំនួន ០៤គ្រឿង
-កាបូបលុយ០១
-សម្ភារៈសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន
-ថងរំលែកថ្នាំញៀនលក់មួយចំនួន ។
កិច្ចប្រតិបត្តិការទី២ វេលាម៉ោង១១និង៣០នាទី នៅចំណុចរ៉ាភូផេះ ភូមិទួលតាឯក សង្តាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច សុវណ្ណារិន ហៅលូ ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដង្កោទាប សង្ដាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ។
នាពេលនេះ​ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕