ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនយុវតីប្រេីប្រាស់គ្រឿងញៀនខុសច្បាប់០៣នាក់ បញ្ជូនទៅតុលាការ

ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤:៣០នាទីទៀបភ្លឺ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបបានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់
១.ឈ្មោះ រិទ្ធ កាន់យ៉ា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
២.ឈ្មោះ ពៅ ស្រីនៀត ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
៣.ឈ្មោះ តឿន សុភី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០២ថង់ ទម្ងន់ ០,៩៧ក្រាម ។
-សំបកថង់ចំនួន ០៣
-ទូរសព្ទដៃចំនួន ០៣គ្រឿង
-លោហៈធាតុពណ៌លឿង (ខ្សែដៃចំនួន ០១ខែ ខ្សែកចំនួន ០១ខ្សែ ចិញ្ចៀនចំនួន ០៤វង់ ខ្សែជើងចំនួន ០២ខ្សែ កងដៃចំនួន ០១) ។
បច្ចុប្បន្ន ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕