ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកសង្កែ​ បង្រ្កាបឃាត់ខ្លួ​នមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់០២នាក់ អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ ​នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស​ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្រុមទី៣​ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ​ ខេត្តបាត់ដំបង​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ​ បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់
១.ឈ្មោះ អ៊ន សាវឌ្ឍ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
២.ឈ្មោះ ផន រំដោះ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មានទីលំនៅភូមិខ្វាវកើត ឃុំខ្វាវកើត ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់​ ទម្ងន់ ០,៦៦ក្រាម​ ។
-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ទូរសព្ទដៃចំនួន០៣គ្រឿង
-ប្រាក់ខ្មែរចំនួន​ ៨០,០០០៛​ (ប្រាំបីមុឺនរៀល)
-ម៉ូតូ០១គ្រឿង​ ម៉ាកហុងដាឌ្រីម ពណ៌ក្រហម​​ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ​ បាត់ដំបង​ បាត់ដំបង 1AC-5514 ។
នាពេលនេះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ​កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕