ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ អ៊ុលគូ កូការហ្វី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចែកកង់ចំនួន១៥០គ្រឿងជូនសិស្សខ្វះខាតមកពីតាមបណ្ដាស្រុក ក្រុង ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ អ៊ុលគូ កូការហ្វី (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចែកកង់ចំនួន១៥០គ្រឿង ជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួគី (TIKA) ជូនសិស្សខ្វះខាតចំនួន ១៥០នាក់ មកពីតាមបណ្ដាស្រុក ក្រុង ក្នុងខេត្តកំពង់ឆ្នាំង ៕