ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ឈាង ចន្ធី បានជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការដែលអញ្ជេីញមកបេីកប្រាក់ឧបត្ថម្ភគោលនយោបាយ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋពិការភាព និងស្នើសុំរទេះរុញសម្រាប់ជនពិការ ចំនួន ០១គ្រួសារ

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលដែលអញ្ជេីញមកពីស្រុករលាប្អៀរដេីម្បីបេីកប្រាក់ឧបត្ថម្ភគោលនយោបាយរបបសន្តិសុខសង្គមអ្នកនៅក្នុងបន្ទុករបស់សព។

បន្តមក លោក ឈាង ចន្ធី និងមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋពិការភាព និងស្នើសុំរទេះរុញសម្រាប់ជនពិការ ចំនួន ០១គ្រួសារ ភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕