ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកអធិការនគរបាលស្រុក/ក្រុង ចូលរួមក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកអធិការនគរបាលស្រុក/ក្រុង ចូលរួមក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រារព្ធធ្វើនៅសាលាដំបូងខេត្តកណ្តាល ៕