ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកង​កម្លាំងក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ ខួប ១១ឆ្នាំ នៅបរិវេណវត្តពោធិ៍វាល​

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ១កេីត ខែអស្សុជឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី១៥ ខែ​ តុលា ឆ្នាំ២០២៣​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​ន​គរបាល​ខេត្តបាត់ដំបង​ បានដឹកនាំកង​កម្លាំងក្រោមឱវាទចូលរួមក្នុងកម្មវិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបីតា ឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិខ្មែរ ខួប ១១ ឆ្នាំ នៃថ្ងៃសោយទិវង្គតរបស់ព្រះអង្គ ដែលពិធីនេះប្រារព្ធធ្វើ នៅបរិវេណវត្តពោធិ៍វាល​ ស្ថិតក្នុងសង្កាត់រតនៈ ក្រុង​បាត់ដំបង និងខេត្តបាត់ដំបង។

អញ្ជេីញក្នុងឱកាសដ៏វិសេសវិសាល​នោះមានឯក ឧត្តម​ អ៊ុយ​ រី​ ប្រធានក្រុ​មប្រឹក្សាខេត្ត​ ឯកឧត្តម​ សុខ​ លូ​ អភិ​បាល នៃគណៈអភិបាលខេត្ត​ ឯក​ឧត្តម​ លោក ជំទាវ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ អង្គ ភាពពាក់ព័ន្ធក្នុងខេត្តយ៉ាងច្រេីនកុះករ ៕